Wayne Rooney: ខ្ញុំពិតជាខកចិត្តនៅពេលដែលលោក Louis Van Gaal ត្រូវបានបណ្តេញចេញពីតំណែង។ សម្រាប់ខ្ញុំវាពិតជាមានសេចក្តីរីករាយបំផុតក្នុងការធ្វើការជាមួយគាត់។ពេលនោះក្លឹបគួរតែផ្តល់ឪកាសអោយគាត់បន្តដឹកនាំរដូវកាលទី ៣ ដើម្បីអោយ Man.Utd មានភាពរឹងមាំជាងមុន។
អតីតអ្នកចាត់ការសញ្ជាតិហូឡង់បានចូលមកជំនួសតំណែងលោក Davud Moyes ២រដូវកាល និង ត្រូវបានបាន Man.Utd បញ្ចប់តួនាទីនៅឆ្នាំ២០១៦ ក្រោយជួយក្រុមឈ្នះពានFA CUPរដូវកាលទី២របស់ខ្លួន។ បន្ទាប់ពីចែកផ្លូវគ្នាជាមួយក្លឹបលោក Jose Mourinho បានចូលមកជំនួសតួនាទីរបស់លោក Van Gaal នាពេលនោះផងដែរ។