ក្លិបតោខៀវ Chelsea មានទំនុកចិត្តក្នុងការផ្ទេរយកខ្សែបម្រើ Angel Gomes របស់ក្រុមបិសាចក្រហម Manchester United ដោយឥតគិតថ្លៃ ស្របពេលកីឡាករវ័យ ១៩ ឆ្នាំរូបនេះនិងបញ្ចប់កិច្ចសន្យានៅកីឡាដ្ឋាន Old Trafford នាខែមិថុនាខាងមុខនេះ។
Gomes កំពុងសម្លឹងឱកាសបង្ហាញខ្លួនសម្រាប់ជម្រើស១១នាក់អោយបានទៀតទាត់ បន្ទាប់ពីបង្ហាញខ្លួនបានតែ ៦ ប្រកួតសម្រាប់ Man.Utd រដូវកាលនេះ និង បានច្រានចោលនូវសំណើរតំលៃពលកម្ម ៣០,០០០ ផោនក្នុងមួយសប្តាហ៍ដើម្បីបន្តលេងអោយក្រុម។
អ្នកចាត់ការទូទៅលោក Frank Lampard ចង់បានកីឡាករប្រធានក្រុមជម្រើសជាតិអង់គ្លេស វ័យក្រោម១៩ឆ្នាំរូបនេះមករួមក្រុម ខណៈដែលរូបលោកបានដាក់អោយកីឡាករវ័យក្មេងមួយ ចំនួនបានបង្ហាញសមត្ថភាពនាពេលកន្លងមកមានដូចជាៈ Mason Mount, Fikayo Tomori និង Reece James គឺជាកីឡាករវ័យក្មេងទទួលបានទំនុកចិត្តពីអតីតគ្រូបង្វឹក្រុម Derby Country រូបនេះ។
ប្រភព៖ Mirror