ក្រុម Real Madrid ចេញសេចក្តីប្រកាសជាផ្លូវការបញ្ជាក់ពីខ្សែប្រយុទ្ធសញ្ជាតិស៊ែបី Luca Jovic ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានបញ្ហាបាក់ជើងខាងស្តាំយោងប្រភពគេហទំព័រ Marca បានចុះផ្សាយ។

កីឡាករវ័យ ២២ ឆ្នាំរូបនេះបានរងរបួសខ្លួនឯងពេលកំពុងហ្វឹកហាត់នៅផ្ទះក្នុងទីក្រុងម៉ាឌ្រីដបន្ទាប់ពីត្រឡប់មកពីប្រទេសស៊ែប៊ីកាលពីដើមសប្តាហ៍នេះហើយបន្ទាប់ពីរោគវិនិច្ឆ័យអតីតកីឡាករក្រុម Frankfurt រូបនេះនិងត្រូវអវត្តមានរយ:ពេល៣ទៅ៤សប្តាហ៍មុនការប្រកួតលីកកំពូលអេស្បាញ La Liga ចាប់ផ្តើមឡើងវិញ។

Jovic មិនបានបង្ហាញទម្រង់លេងតាមការចង់បានរបស់លោក Zinedine Zidane ខណ: មុនពេលលីកកំពូលត្រូវបានផ្អាកដោយសាមេរោគកូវីត-១៩ ក៍អ្នកចាត់ការសញ្ជាតិបារាំងបានដាក់កីឡាករ Mariano Diaz ដើម្បីចូលប្រកួតជំនួសរូបគេ ពេលប៉ះ Barcelona និង Real Betis នាពេលកន្លងមក ។