អតីតតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea លោក Gus Poyet បានសម្តែងមតិគាំទ្រដល់ គ្រូបង្វឹកMaurizio Sarri អោយបន្តកិច្ចការដឹកនាំក្រុមតោខៀវChelsea នាកីឡាដ្ឋាន Stamford Bridge បន្តទៀត ក្រោយពីមានពត៌មានលើកឡើងថា លោកSarri នឹងចាកចេញពី Chelseaដើម្បីទៅដឹកនាំក្រុម Juventus នៅរដូវក្តៅនេះវិញ។ ជាមួយនិងហេតុផល អ្នកគាំទ្រមិនសប្បាយចិត្តនឹងទម្រង់លេងរបស់គាត់ដោយចង់អោយ ក្លឹបបណ្តេញគ្រូបង្វឹកដែលមានបទពិសោធន៍រូបនេះចេញពីតំណែង។ជំនួសមកវិញក្លឹបបានសម្លឹងឃើញអតីតខ្សែបម្រើ Frank Lampard ដើម្បីជាបេក្ខភាពជំនួសតំណែងនេះក្រោយពីរូបលោក ទើបតែបញ្ចប់ កិច្ចការដឹកនាំក្រុមរដូវកាលដំបូងជាមួយDerby Country ។
ប៉ុន្តែអតីតខ្សែបម្រើក្រុមជម្រើសជាតិអ៊ុយរ៉ូហ្គាយPoyetបច្ចុប្បន្នមានវ័យ៥១ឆ្នាំ បានសារភាពថាការនាំយកអតីតមិត្តរួមក្រុមខ្សែបម្រើឆ្នើមFrank Lampardដែល ត្រលប់មកដឹកនាំក្នុងនាមគ្រូបង្វឹកនៅកីឡាដ្ឋាន Stamford Bridge វិញគឺជាការផ្លាស់ប្តូរដ៏ល្អមួយសម្រាប់ក្លឹប។
Poyet បានទទូចថាជម្រើសល្អជាងនេះគឺត្រូវរក្សាទុកតួនាទីលោក Sarri យ៉ាងហោចណាស់មួយឆ្នាំទៀតដែរបន្ទាប់ពីរូបលោក ទទួលបានជោគជ័យដឹកនាំក្រុមលើកពានEuropa League ជាលើកទី២ក្នុងប្រវត្តិសាស្រ្ត សម្រាប់ក្រុមនៅភាគខាងលិចទីក្រុងឡុង។