ខ្សែប្រយុទ្ធ Sergio Argüero របស់ក្រុមមេឃខៀវ Manchester City បានជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលគាត់ បើកឡានមកចូលរួមវគ្គហ្វឹកហាត់ព្រឹកថ្ងៃពុធបណ្តាលឱ្យរថយន្តម៉ាក Range Rover Range Rove មានតម្លៃ ២០០,០០០ អឺរ៉ូ របស់ខ្លួនរងការខូចខាតយ៉ាងដំណំ ប៉ុន្តែជាសំណាងល្អកីឡាករវ័យ៣១ឆ្នាំរូបនេះ មិនមានរងរបួសអ្វីនោះទេ ។

Agueroខ្សែប្រយុទ្ធអន្តរជាតិ អាហ្សង់ទីនរូបនេះមិនបានធ្វើដំណើរទៅបំពេញកាពត្វកិច្ចជាមួយមិត្ត រួមជាតិកំលុង ពេល ប្រកួតជាលក្ខណៈអន្តរជាតិនោះទេ ដូច្នេះហើយបានជារូបគេមានពេលវេលាដើម្បីធ្វើកិច្ចការងារជាមួយ ក្រុមម្ចាស់ជើងឯក Premier League នៅទីលានហ្វឹកហាត់ Etihad Campus ។

គួររំលឹកថាអតីតខ្សែប្រយុទ្ធក្រុម Independiente និង At.Madrid កាលពីកំលុងឆ្នាំ ២០១៧ Aguero ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងអាំស្ទែដាំប្រទេសហូឡង់ពេលនោះរួបគេមិនមានសំណាងឡើយ គឺបានរងរបួសបាក់ឆ្អឹងជំនីហើយខកខានការប្រកួតអោយក្រុមអស់មួយរយៈ។