អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានផ្តល់​បទសម្ភាសន៏​ក្រោយ​បរាជ័យ​ចាញ់ក្រុមភ្ញៀវ Wolverhampton ថាគម្លាតកាន់តែឆ្ងាយពីក្រុមនាំមុខហង្សក្រហម ប៉ុន្តែលោកជឿជាក់ថា​ក្រុមនិងតាមទាន់ Liverpool ក្នុងការប្រកួតប្រជែងជើងឯក Premier League រដូវកាល២០១៩-២០២០នេះ ។

បរាជ័យ ២-០ នៅទឹកដីខ្លួនឯងកាលពីម្សិលមិញរបស់ Man City ក្រោមថ្វីជើងចចកខ្មៅ Wolves បានន័យថាពួកគេ កំពុង ដេញតាមពីក្រោយ Liverpool ៨ ពិន្ទុ និងជាការនាំមុខដ៏ធំបំផុត ក្នុងយុគ សម័យនៃក្របខ័ណ្ឌ Premier League ពោលគឺច្រើនជាង តោខៀវ Chelsea កាលពីឆ្នាំ ២០១៤ ដែល បានលើកពានកំពូលនេះទៅទៀត។ អ្នកចាត់ការសញ្ជាតិអេស្បាញលោក Guardiola បន្ថែមថាៈ ខ្ញុំ ដឹង ពីសមត្ថភាពកូនក្រុម ហើយជឿថាពួកគេនិងតាមទាន់។

ការបរាជ័យមានន័យថា Man City កំពុងជួបនូវការចាប់ផ្តើមយុទ្ធនាការដ៏អាក្រក់បំផុតរបស់ពួកគេចាប់គិតចាប់តាំងពីឆ្នាំ ២០១៣-១៤ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Manuel Pellegrini ខណៈដែលពួកគេបានឈ្នះពាន។សម្រាប់ Liverpool បានរក្សាកំណត់ត្រាជ័យជំនះ៨ប្រកួតជាប់គ្នា កាលពីថ្ងៃសៅរ៍ក្រោយពីទទួលបាល់ពីន័យដ៏ចម្រូងចម្រាសធ្វើបានសម្រេចដោយខ្សែបម្រើ James Milner ផ្តួល LeicesterCity ក្នុងលទ្ធផល ២:១ ។