អ្នកចាំទី David de Gea របស់ក្រុមបិសាចក្រហមបាននិយាយថា ទម្រង់លេងរបស់ក្រុមនៅរដូវកាល នេះគឺមិនអាចទទួលយកបាន និងគឺជាពេលវេលាដែលលំបាក បំផុតដែលខ្លួនបានជួបប្រទះគិត ចាប់ តាំងពីរូបគេបានចូលរួមជាមួយក្លឹប។

Man.Untied រងបរាជ័យចាញ់ ១-០ ចាញ់ក្រុម ម្ចាស់ ផ្ទះសារិកាព្រៃ Newcastle កាលពីថ្ងៃអាទិត្យក្នុងលទ្ធផល១:0 ដែលជាការចាប់ផ្តើមរដូវ កាលថ្មី ដ៏យ៉ាប់ យឺនបំផុតរបស់ពួកគេ រយៈពេល ៣០ ឆ្នាំមកនេះ។

បច្ចុប្បន្នក្លឹបស្ថិតក្នុងចំណាត់ថ្នាក់ទី ១២ នៅក្របខណ្ឌកំពូលអង់គ្លេសមានគម្លាត ២ ពិន្ទុប៉ុណ្ណោះចេញពីតំបន់ក្រុមដែលប្រឈមកាត់ចេញ ។អ្នកចាំទីសញ្ជាតិអេស្បាញ De Gea បានបញ្ចាក់ប្រាប់ Skysports បន្ថែមថា: យើងមិនបានបង្កើតឱកាសត្រឹមត្រូវទេហើយមានចំនុចច្រើនដើម្បីកែលម្អ។ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វី។យើងត្រូវតស៊ូបោះជំហានទៅមុខទៀតទោះបីជាកីឡាករសំខាន់របួសប៉ុន្តែវាមិនមែនជាលេសទេ ព្រោះយើងជា Manchester United ។