Shkodran Mustafi បានការពារមិនអោយគូប្រកួតស៊ុតបញ្ចូលទី (Cleansheet) ក្រុមរបស់ខ្លួន បាន ច្រើនជាងកីឡាករ Virgil van Dijk របស់ Liverpool និង Harry Maguire របស់ក្រុម Manchester United នៅយុទ្ធនាការដូវកាលថ្មី២០១៩-២០២០ គ្រប់ក្របខណ្ឌប្រកួត។

ខ្សែការពារកណ្តាលសញ្ជាតិអាល្លឺម៉ង់ Mustafi រូបនេះបង្កើតកំនត់ត្រា ៣ ប្រកួតសំរាប់ក្រុម Arsenal នៅ រដូវ កាលនេះ មានដូចជាជំនួបជាមួយ Nottingham Forest នៅ EFL Cup និងជាមួយ Eintracht Frankfurt ក៏ដូចជា Standard Liège ក្នុងការប្រកួតក្របខ័ណ្ឌ Europa League ខណៈVan Dijk និង Maguire ទើបតែធ្វើបាន២ប្រកួត (Cleansheet) ប៉ុណ្ណោះ។

Mustafi មិនទាន់មានវត្តមាននៅក្នុងយុទ្ធនាការក្របខណ្ឌ Premier League នៅឡើយទេក្រោយពីការ មកដល់របស់ David Luiz ត្រូវបានគ្រូបង្វឹកលោក Unai Emery បានដាក់អោយចាប់ដៃគូលេងជាមួយ Sokratis Papastathopoulos នោះ។យ៉ាងណាមិញគ្រូបង្វឹកសញ្ជាតិអេស្បាញលោក Emery អាចនិងដាក់រូបគេចូលលេងអោយ Arsenal ជាមួយ Bournemouth នៅថ្ងៃអាទិត្យនេះ។