គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Willian បានជួយឲ្យក្រុម Chelsea ដណ្តើមបានជ័យជម្នះដ៏សំខាន់ក្នុងលទ្ធផល ២-១ លើក្រុម Lille កាលពីថ្ងៃពុធ ខណៈពួកគេសង្ឃឹមថា ជ័យជម្នះនេះនឹងធ្វើឲ្យយុទ្ធនាការក្នុងក្របខ័ណ្ឌ Champions League វិលទៅរកភាពល្អប្រសើរវិញ។

ប៉ុន្តែ ក្រុមតារាឆ្នើមៗវ័យក្មេងរបស់លោក Frank Lampard បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ម្តងទៀត ហើយខ្សែបម្រើស្លាបអន្តរជាតិប្រេស៊ីល Willian បានស៊ុតបាល់ពីចម្ងាយនៅនាទី ទី៧៨ ដើម្បីកាត់សេចក្តីក្នុងការប្រកួតនេះ នាកីឡាដ្ឋាន Stade Pierre-Mauroy ក្នុងការបង្ហាញខ្លួនជាលើកទី៣០០ របស់គេសម្រាប់ក្លិបនេះ។

ខ្សែប្រយុទ្ធ Tammy Abraham បានជួយឲ្យក្រុម Chelsea រកបានគ្រាប់បាល់នាំមុខមុននៅនាទី ទី២២ តាមរយៈរកបានគ្រាប់បាល់ទី៨របស់គេនៅរដូវកាលនេះ នៅមុនពេលកីឡាករ Victor Osimhen បានរកគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុម Lille។ បច្ចុប្បន្ន Chelsea ដណ្តើមបានពិន្ទុជាលើកដំបូងរបស់គេក្នុងពូល H ក្រោយពីចាញ់ក្រុម Valencia លើទឹកដីខ្លួនឯងកាលពី២សប្តាហ៍មុន បើទោះបីក្រុម Ajax នៅតែបន្តគ្រប់គ្រងក្នុងពូលនេះតាមរយៈការរកបាន៦ពិន្ទុពេញក៏ដោយ។ ក្រុមរបស់លោក Lampard នឹងត្រូវប៉ះក្រុម Ajax នៅជុំបន្ទាប់ ហើយនិងឈានទៅកាន់ការប្រកួតនេះទាំងការជឿជាក់ ក្រោយពីដណ្តើមបានជ័យជម្នះដ៏សំខាន់របស់ខ្លួន។

វីដេអូ: