កំពូលខ្សែប្រយុទ្ធ Lionel Messi បានសារភាពជាចំហរដោយគ្មានការលាក់លៀមកាលពីខែមុនថា រូបគេពិត​ជា​នឹក​ដល់គូប្រជែងដ៏សំខាន់គឺ Cristiano Ronaldo ជាខ្លាំង ក្រោយពីខកខានមិនបានជួប​ប្រកួត​គ្នានៅលីក​កំពូល​អេស្បាញ La Liga អស់រយៈពេល២រដូវកាលមកហើយពោលគឺបន្ទាប់ពី​ខ្សែប្រយុទ្ធ​ស្លាបក្រុមជម្រើសជាតិ ព័រទុយ​ហ្កាល់រូបនេះសម្រេចផ្ទេរទៅកាន់ ក្លិបយក្ស Juventus ក្នុងក្របខ័ណ្ឌ Serie A ។

យោងគេហទំព័រ Fox Sports ម្ចាស់ពានរង្វាន់បាល់មាស ៥សម័យ បន្ថែមថាៈ ពិតណាស់ខ្ញុំនឹក Ronaldo គាត់គាត់ជាបុគ្គលសំខាន់ធ្វើឱ្យ Real Madrid ក្លាយជាក្រុមខ្លាំងបំផុតនៅអឺរ៉ុប ។យើងមានអារម្មណ៍ថាការចាក​ចេញរបស់គាត់ ដូចជាអ្វីដែលក្រុមផ្សេងបានបាត់បង់​តារាឆ្នើមរបស់គេដូច្នេះដែរ។ ពេលនេះលីកកំពូលទាំង​មូល​នឹក​ដល់គាត់ មនុស្ស​​មួយចំនួនតូចបានសម្តែងអារម្មណ៏ខឹងសម្បារតែ ការពិតគាត់រកបាន ៥០ គ្រាប់បាល់ ក្នុង​មួយ​​រដូវ​កាល​និងវាជាកត្តាសំខាន់ដែលនាំពួកគេឈានទៅរកភាពជោគជ័យ។

Messi បន្តថាៈ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាន ផ្សព្វផ្សាយនិងអ្នកគាំទ្រភាគីម្ខាងៗនិងនិយាយបំផ្លើសបញ្ជាក់ថា ពួក​យើងមិនមែនជាមិត្តល្អ និងមិនដែលមានមានទំនាក់ទំនងល្អតែការពិតតែសម្រាប់យើង តែងតែ​ចង់​កែ​លំអ​ខ្លួនឯងព្រោះយើងមិនមានទំនាក់ទំនងច្រើនទេ។ព្រោះយើងស្គាល់គ្នាតែពីរប្រកួតសំខាន់ប៉ុណ្ណោះក្នុងមួយរដូវកាល​និងពិធី​ប្រគល់​រង្វាន់ធំៗ​ការពិតពួកយើងតែងតែនិយាយគ្នាដោយទំនាក់ទំនងល្អ ។