វីរបុរសក្រុមបិសាចក្រហម Manchester United លោក Gary Neville ចង់ឃើញម្ចាស់ផ្ទះតោខៀវ Chelsea ផ្តួលក្រុមភ្ញៀវ Liverpool នៅ Stamford Bridge នៅថ្ងៃអាទិត្យនេះព្រោះតែមូលហេតុយល់ឃើញថាវានឹងធ្វើអោយការប្រកួតប្រជែង ដណ្តើមជើងឯក Premier League រដូវកាលថ្មីនេះកាន់តែមានការប្រកួតប្រជែងខ្លាំងឡើងមួយកម្រិតថែមទៀត ។គិតត្រឹមសប្តាហ៏ទី៥នេះ Liverpool បាននាំមុខ ៥ ពិន្ទុលើក្រុម ការពារតំណែងជើងឯក Man.City របស់លោក Pep Guardiola ក្រោយពីពួកគេភ្លាត់ស្នៀតចាញ់ម្ចាស់ផ្ទះ Norwich City ៣-២ កាលពីថ្ងៃសៅរ៍សប្តាហ៍មុនខណៈ Liverpool ផ្តួល Newcastle ក្នុងលទ្ធផល៣:១។

ការប្រកួតក្រៅទឹកដីនាថ្ងៃអាទិត្យនៅភាគខាងលិចទីក្រុងឡុងដ៍គឺជាលើកទីមួយរបស់ Liverpool ទល់នឹងក្រុម កំពូលទាំង ៦ នៃរដូវកាលនេះ ខណៈគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ធ្លាប់បានទទួលជ័ះជំនះតែម្តងគត់ ក្នុងចំណោមការប្រកួតក្រៅដីចំនួន ៦ លើករបស់ពួកគេជាមួយក្រុមកំពូលទាំង៦កាលពីរដូវកាលមុន។ខណៈក្រុម Man.City និងត្រូវបើកទ្វារកីឡាដ្ឋានទទួលក្រុម Watford នៅថ្ងៃសៅរ៏នេះផងដែរ។

ជាការពិត Liverpool បានបាត់បង់ការប្រជែងដណ្តើមជើងឯកត្រឹមតែមួយពិន្ទុហើយក្នុងនាមជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Skysport លោក Neville បានបញ្ជាក់បន្ថែមថាៈ ថ្ងៃអាទិត្យគឺជាការប្រកួតធំ។ រយៈពេល ២ ឆ្នាំចុងក្រោយនេះការប្រជែងពានលីកកំពូលអង់គ្លេសមានលក្ខណៈខុសប្លែកពីរាល់ដង ហើយអ្វីដែលសំខាន់ប្រសិនបើសិនពួកគេគឺ Liverpool និង Man.City បាត់បង់៣ពិន្ទុដូចគ្នានោះវារឹតតែល្អមើលថែមទៀត។