ក្រុមបិសាចក្រហម Manchester United បានវិលត្រឡប់មករកជ័យជំនះវិញ ហើយបាន​បញ្ចប់ការមិនស្គាល់ចាញ់របស់ Leicester នៅយុទ្ធនាការប្រកួតរដូវកាលថ្មីនេះក្រោយ លទ្ធផល​ជ័យជម្នះ​១:0 នៅ​ក្របខ័ណ្ឌ Premier League សប្តាហ៏ទី៥ នាកីឡាដ្ឋាន Old Trafford កាលពីយប់ថ្ងៃសៅរ៏​ម្សិល​មិញនេះ ។

ក្រោយផ្តួល Chelsea ៤-០ នៅថ្ងៃបើកឆាករដូវកាលថ្មី Man.United មិនទាន់ស្គាល់ឈ្នះទេ ក្នុង​ការប្រកួត ៣ លើកចុងក្រោយរបស់ពួកគេ ។គ្រាប់បាល់ជ័យជំនះរបស់ម្ចាស់ផ្ទះរក​បាន​ដោយ​ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ដោយការស៊ុតបាល់ពិន័យប៉េណាល់​ទី១១ម៉ែត្រ​នៅ​នាទីទី ៨ បន្ទាប់ពីរូបគេផ្ទាល់ត្រូវបានខ្សែការពារ Leicester កីឡាករ Caglar Soyuncu ធ្វើ​អោយ​ដួលក្នុងតំបន់គ្រោះថ្នាក់។

Rashford មានឪកាសទាល់បាល់ហ្រ្វីឃីករកបាន មួយគ្រាប់ទៀតនៅតង់ទី ២ ក្នុងរយៈចម្ងាយ ៣០ ម៉ែត្រប៉ុន្តែបាល់បានប៉ះនិងបង្គោលរបាទី។បញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Man.United ១:0 ភ្ញៀវ Leicester City ។

មានវីដេអូ: