ក្លិប Roma បាន​ចុះ​ហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​បម្រើ Henrikh Mkhitaryan ពីក្លិប Arsenal ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​ពេញ​១​រដូវ​កាល​​។ ក្លិប​របស់​អ៊ី​តាលីមួយ​នេះ នឹង​ចំណាយ​ទៅលើ​តម្លៃ​ខ្លួន​នៃ​ការ​ខ្ចី​ជើង និង​ប្រាក់​ខែ​របស់​តារាឆ្នើម​វ័យ​៣០​ឆ្នាំ​រូបនេះ ប៉ុន្តែ មិនមាន​ជម្រើស​ ឬ​ក៏​កាតព្វ​កិច្ច​ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាមេនី Mkhitaryan ​ដាច់​ឡើយ​។

Mkhitaryan បាន​ចូល​រួម​ជាមួយ​​នឹងក្លិប Arsenal ពីក្លិប Manchester United កាលពី​ខែមករា ឆ្នាំ​២០១៨ ក្នុង​ការ​ផ្ទេរ​មួយ​ដែល​មាន​ការ​ដោះ​ដូរ​ជា​មួយនឹង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ស៊ីលី Alexis Sanchez​។ រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៩​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន​៥៩​លើក​សម្រាប់​ក្រុម Arsenal​។ Mkhitaryan បាន​ចូល​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង​ក្នុង​តង់​ទី​២ ក្នុង​ពេលក្រុមខ្លួន​បានបញ្ចប់ក្នុងលទ្ធ​ផល​ស្មើ ២-២ ជា​មួយ​នឹងក្រុម Tottenham ក្នុង​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​ភាគ​ខាង​ជើង​តែមួយ កាលពីថ្ងៃ​អាទិត្យ ប៉ុន្តែ ត្រូវ​បាន​អនុ​ញ្ញាត​​ឲ្យ​ចូលរួម​ជាមួយ​នឹងក្លិប​របស់​អ៊ី​តាលី​។

ពេល​វេលា​នៃការ​លេង​របស់​គេ​នៅ​កីឡាដ្ឋាន Emirates ហាក់​ត្រូវ​បាន​កំណត់​នៅ​រដូវ​កាល​នេះ ហើយ​លោក Unai Emery គ្រូបង្វឹក​នៃក្រុម Arsenal មាន​គម្រោង​ឲ្យ​រូប​គេ​​ចាក​ចេញ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​វ័យ​ក្មេង​ចូលលេង​។ ក្លិប Arsenal របស់​ក្រប​ខ័ណ្ឌ Premier League នៅ​តែ​បើក​ចំហរ​ឲ្យ​ខ្សែ​ការ​ពារ Shkodran Mustafi ចាក​ចេញ​ផងដែរ នៅមុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ ប៉ុន្តែ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ មិន​បានចាកចេញ​ឡើយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia