ប្រធានក្លឹប Florentino Perez មិនចាប់អារម្មណ៍និងឆ្លើយតបតាម​ការទាមទារការចង់ឡើងប្រាក់បៀរវត្ស​ប្រចាំ​សប្តាហ៏​របស់ខ្សែប្រយុទ្ធ Benzema ទេ ស្របពេលបច្ចុប្បន្នក្រុមនៅតែចិញ្ចឹមចិត្តនិងដាក់សំណើរចង់នាំ​យក ​Kylian Mbapppe ពី Paris Saint-Germain មករួមក្រុមបន្ទាប់ពីបានដឹងខ្លួនថា ឪកាសក្នុងការនាំ​យក​កំពូល​ស៊ូភើ​ស្តា Neymar មករួមក្រុមហាក់ឃ្លាតឆ្ងាយបន្តិចម្តងៗទៅហើយនោះ។

យោងគេហទំព័រ Diario Gol បានចុះផ្សាយថាៈ កីឡាករអន្តរជាតិបារាំង Benzema ខាងលើនេះមានគម្រោង ស្នើសុំបន្ថែមប្រាក់ពលកម្មនឿយហត់ប្រចាំសប្តាហ៏ និងប្រចាំខែរបស់ខ្លួនស្មើនិងមិត្តរួមក្រុមគឺ Gareth Bale ខណៈពេលបច្ចុប្បន្នខ្សែប្រយុទ្ធស្លាបរូបនេះជាអ្នកមានប្រាក់បៀរវត្សខ្ពស់លំដាប់ទី ២ ក្នុងក្លឹបបន្ទាប់ពី Eden Hazard ។ បច្ចុប្បន្ន Benzema មានប្រាក់ឈ្នួល ៣២០.០០០ ផោនក្នុងមួយសប្តាហ៍ខណៈដែល Bale មាន ៥៣៨,០០០ ផោន។ ម្យ៉ាងវិញទៀត Hazard គឺជាអ្នករកចំណូលបានច្រើនជាងគេជាមួយនឹងប្រាក់ឈ្នួល ៦០ ម៉ឺនផោនក្នុងមួយសប្តាហ៍ពីក្លឹប ហើយ សូម្បីតែ Luka Jovic, Toni Kroos និង Luka Modric ក៏មានប្រាក់បៀរវត្សប្រចាំសប្តាហ៏ខ្ពស់ជាងរូបគេដែរ ។

ក្រោយការចាកចេញរបស់ Cristiano Ronaldo ខ្សែប្រយុទ្ធ Karim Benzema បានបញ្ចេញតួនាទី បានយ៉ាងល្អ ដោយដើរតួជាអ្នករកគ្រាប់បាល់អោយក្រុមអធិរាជសបាន ២១ គ្រាប់ក្នុងលីគនិង ៣០គ្រាប់គ្រប់ក្របខណ្ឌ​ប្រកួត​កាលពីរដូវកាលចាស់(២០១៨-២០១៩)។