ក្រុមហង្សក្រហម Liverpool បានផ្តួលក្រុម Southampton ក្នុងលទ្ធផល២:១​សម្រាប់ការ​ប្រកួត​ក្របខណ្ឌ​ Premier League សប្តាហ៏ទី២ បន្ទាប់ពីពួកគេផ្តួល Norwich កាលពីសប្តាហ៏ទី១​បើទោះបីជាអ្នកចាំទី Adrian បាន​បង្កើតកំហុសយ៉ាងណាក្តី ។

ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបបាននាំមុខក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២-០ដែល​គ្រាប់​បាល់​​ទី១រកបានដោយកីឡាករ Sadio Mane នាទីទី(៤៥+១) និង គ្រាប់បាល់ទី២រកបាន​ដោយ​កីឡាករ ​Firmino នៅនាទីទី៧១ ខណៈ​អ្នកចាំទី​ដៃទី ២ របស់ Liverpool ដែលចូលជំនួសអ្នកចាំទី​ដៃទី១​គឺ​កីឡាករ Alisson បាន​បង្កកំហុស​ទាត់​បាល់​ប៉ះជើងកីឡាករ Danny Ings ធ្វើអោយរូបគេមានឪកាសរក​បាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី១​​​គ្រាប់វាយបក​តាម​ពីក្រោយវិញប្រឆាំងនឹងអតីតក្លិបរបស់ខ្លួន។

Adrian កាលពីថ្ងៃព្រហស្បត្ត៏កីឡាករអន្តរជាតិអេស្បាញរូបនេះបានសាងគុណសម្បត្តិ ជួយសង្គ្រោះបាល់ពីការ​ទាត់​កាត់​សេចក្តី​គ្រាប់​បាល់​ទី​៥ របស់ខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham ដើម្បីជួយហង្សក្រហមផ្តួល តោខៀវ Chelsea ដើម្បីលើកពាន Super Cup ក្រោយពីទទួលលទ្ធផលស្មើគ្នា ២:២ក្រោយការប្រកួត​១២០​នាទី ។