ខ្សែ​ប្រយុទ្ធ Lionel Messi, Cristiano Ronaldo និង​ខ្សែ​ការ​ពារ Virgil Van Dijk បាន​ស្ថិត​ក្នុង​បញ្ជី​ចំ​រាញ់​ចេញ​​ចុងក្រោយ​សម្រាប់​កា​ឈ្នះ​ពាន​រង្វាន់កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់ UEFA​។ នេះ​បើយោង​ទៅ​តាម​ការប្រកាស​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អឺរ៉ុប (UEFA) កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ស្រប​ពេល​ដែល Ronaldo ដែល​ជាម្ចាស់​​ពាន​៣​សម័យ​កាល តែង​តែ​​ជាប់​ក្នុង​បញ្ជី​បេក្ខ​ភាព​៣​នាក់​ចុងក្រោយ បើ​គិត​ចាប់​តាំង​ពី​ពាន​រង្វាន់​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពីឆ្នាំ​២០១១ ខណៈ​ដែល​ខ្សែ​ការ​ពារ​កណ្តាល Van Dijk បង្ហាញ​ខ្លួន​ក្នុង​បញ្ជី​ចុងក្រោយ​ជាលើក​ដំបូង ក្រោយពី​បាន​ជួយ​ឲ្យ​ក្រុម Liverpool លើក​ពាន​ក្រប​ខ័ណ្ឌ Champions League កាលពី​រដូវ​កាល​មុន​។

Van Dijk បាន​ជាប់​ជា​កឡីាករ​ឆ្នើម​ប្រចាំ​រដូវ​កាល​របស់​ក្រប​ខ័ណ្ឌ Premier League និង​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ (Players’ Player of the Year) ​ហើយ​រូប​គេ​គឺ​ជា​​តួ​អង្គ​ដ៏សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម Liverpool ឈ្នះពាន​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ជាលើក​ទី​៦​។

ម្ចាស់​ជើង​ឯក២​សម័យ​កាល Messi គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេទាំងក្នង​ក្រ​ប​ខ័ណ្ឌ La Liga (៣៦​គ្រាប់) និង​ក្រប​ខ័ណ្ឌ Champions League (១២​គ្រាប់) កាលពី​រដូវកាល​មុន ប៉ុន្តែ ក្រុមរ Barcelona បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រោមស្នាដៃ​ក្រុម Liverpool ដែល​បាន​វាយ​បក​ពីការ​ដេញ​តាម​ពីក្រោយ​៣​គ្រាប់ ដើម្បី​ឈ្នះ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​យ៉ាង​កក់​ក្តៅ​។ ពាន​រង្វាន់​នេះ​នឹង​ត្រូវ​ផ្តល់​ឲ្យ អំឡុង​ពេល​នៃ​​ការ​ចាប់​ឆ្នោត​សម្រាប់​ការ​ប្រកួត Champions League វគ្គ​ចែកពូល នៅ​ប្រទេស​ម៉ូ​ណា​កូ នា​ថ្ងៃ​ទី​២៩ ខែសីហា ខាង​មុខ​នេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia