ក្លិបបិសាចក្រហម Manchester United បានច្រានចោលសំណើដាក់ដេញថ្លៃកក្នុងតម្លៃ ៦០ លានអឺរ៉ូ ស្មើនិង(៥៣.៩ លានផោន) ពីក្លឹបយក្សអ៊ីតាលី Inter Milan សម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ខណៈកីឡាករអន្តរជាតិប៊ែលហ្ស៊ិកវ័យ ២៦ ឆ្នាំរូបនេះបានផ្ទេរពីក្រុម Everton កាលពីពីរឆ្នាំមុនក្នុងតម្លៃ ៧៥ លានផោនឯណោះ។

គ្រូបង្វឹកInter Milan លោក Antonio Conte បានកំណត់គោលដៅខ្សែប្រយុទ្ធដែលមានសមត្ថភាពប្រើប្រាស់ ទាំងជើងឆ្វេងនិងស្តាំLukakuរូបណេះ ជាគោលដៅអាទិភាព ស្របពេលដែលរូបគេមិនមានវត្តមានសម្រាប់ Man Utd ក្នុងការប្រកួតជាមួយក្រុមInter Milan និង ទៅកាន់តំបន់អាស៊ីជាមួយប្រទេសសិង្ហបុរីនិងអូស្រ្តាលីដោយសាររបួស។

MANCHESTER, ENGLAND – MARCH 02: Romelu Lukaku of Manchester United acknowledges the fans following the Premier League match between Manchester United and Southampton FC at Old Trafford on March 02, 2019 in Manchester, United Kingdom. (Photo by Shaun Botterill/Getty Images)

អ្នកចាត់ការសញ្ជាតិអ៊ីតាលីលោកConte បានផ្តល់បទសម្ភាសន៏កាលពីថ្ងៃសុក្រថា: អ្នកដឹងថាខ្ញុំចូលចិត្តកីឡាកររូបនេះណាស់។នៅពេលខ្ញុំជាគ្រូបង្វឹក តោខៀវ Chelsea ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ ខ្ញុំបានព្យាយាមនាំយករូបគាត់មករួមក្រុម ។ហើយចាត់ទុកគាត់ជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់យើងដើម្បីក្រុម មានការរីកចម្រើនល្អប៉ុន្តែយើងត្រូវតែហក់ចូលការប្រកួតប្រជែងដោះដូរទីផ្សារកីឡាករជាចាំបាច់ ។