ក្រោយពីផ្ទេរទៅកាន់ម្ចាស់ជើងឯកអ៊ីតាលីJuventusជាផ្លូវការណ៏ក្នុងតម្លៃ៧៥លានយូរ៉ូកាលពីពេលថ្មីៗនេះកីឡាករខ្សែការពារកណ្តាលMatthijs de Ligt បានថ្លែងប្រាប់ទូរទស្សន៍ Ajax TV ក្នុងកិច្ចសំភាសន៍ចុងក្រោយរបស់ខ្លួនដោយប្រាប់ពីមូលហេតុសម្រេចចិត្តផ្លាស់ទៅលេងនៅក្របខណ្ឌកំពូលអ៊ីតាលី ជាមួយក្លឹបJuventus ហើយបានបដិសេធសំណើរពីបណ្តាក្លឹបធំៗមានដូចជាៈBarcelona, PSGនិង Manchester United ។

De Ligt កីឡាករវ័យ១៩ឆ្នាំបានប្រាប់មូលហេតុដែលខ្លួនច្រានចូលឪកាសទៅលេងនៅក្លឹបទាំងនោះថាៈ ខ្ញុំចូល ចិត្តវិធីលេងបាល់ទាត់តាមបែប អ៊ីតាលីដែលមានរបៀបលេងនៅតំបន់ការពារដូចជារូបខ្ញុំហើយនិមិត្តរូប(Idol) ដែលខ្ញុំពេញចិត្តទម្រង់លេងពួកគាត់បំផុតនោះគឺ កីឡាករ Baresi, Maldini, Nesta, Cannavaro, Scirea ។

កីឡាករមានកំពស់១,៨៩ De Ligt បន្តថាៈ ខ្ញុំបានលេងនៅAjax រយៈពេល ១០ ឆ្នាំ(ក្នុងនោះថ្នាលយុវជន ៧ឆ្នាំ)មុនពេលជាប់ជម្រើសឈុតធំដំបូង៣ឆ្នាំចុងក្រោយ។ពេលនេះ ខ្ញុំត្រូវធ្វើដំណើរ១ជំហាន ទៀតដើម្បី ទទួលការប្រកួតប្រជែងថ្មីគួរអោយរំភើប ក្រោយឆ្លងកាត់បទពិសោធន៏ ជោគជ័យនិងបរាជ័យ ។ ខ្ញុំសូមលាហើយខ្ញុំ នឹកអ្នកគ្រប់គ្នានៅទីក្រុង Amsterdam ។

AMSTERDAM, NETHERLANDS – FEBRUARY 13: Matthijs de Ligt of Ajax during the UEFA Champions League match between Ajax v Real Madrid at the Johan Cruijff Arena on February 13, 2019 in Amsterdam Netherlands (Photo by David S. Bustamante/Soccrates/Getty Images)