Cristiano Ronaldo បានបង្ហាញប្រាប់ពីអារម្មណ៏និងការប្តេជ្ញាចិត្តកើតឡើងនៅពេល ក្រុមអ្នកគាំទ្រភាគីម្ខាងទៀត(គូបដិបក្ស) បានប្រើប្រាស់កាយវិការក៏ដូចជាក្យសម្តីប្រមាថមកលើខ្លួន នៅកំលុងពេលរៀងរាល់ព្រឹត្តការណ៏ប្រកួតសំខាន់ៗ។

ខ្សែប្រយុទ្ធស្លាបវ័យ៣៣ឆ្នាំរូបនេះត្រូវបានគេហទំព័រអ៊ីតាលីCalciomercato ដកស្រង់សម្តីដោយឆ្លើយតបទៅនិងចម្ងល់របស់សារពត៌មានលើករណីចោតសួរខាងលើទាំងញញឹមថាៈខ្ញុំត្រូវធ្វើ ឱ្យបានល្អបំផុតនៅខាងក្នុងនិង ក្រៅទីលាន។ខ្ញុំនិងក្រុមមានអារម្មណ៍ល្អនៅពេលដៃគូម្ខាងទៀតប្រជុំទៅដោយ កីឡាករល្អបំផុត។ ខ្ញុំចូលចិត្តគូប្រជែងដ៏ខ្លាំងព្រោះពួកគេនិងជំរុញឱ្យខ្ញុំខិតខំអោយបានល្អបំផុត។

រំលឹកពីអតីតកាលមុនក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលRonaldoបានចូលរួមជាមួយក្រុម Sporting CP របស់ព័រទុយហ្គាល់និងចូលលេងបាន ៣០ ប្រកួតមុនពេលផ្លាស់ទៅ Manchester United ហើយទឹកដីOld Trafford នោះហើយជាកន្លែងដែលធ្វើអោយរូបលោករីកចម្រើនក្រោយស៊ុតបញ្ចូលទី ១១៨ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៩២ លើកជាមួយការចំណាយពេលប្រាំមួយរដូវកាល។

ក្រោយបង្ហាញទម្រង់លេងល្អដល់ចំនុចកំពូលនៅឆ្នាំ ២០០៩ Ronaldo បានចូលរួមជាមួយក្រុម Real Madrid ហើយរយៈពេល ៩ ឆ្នាំរូបគេបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៤ លើកក្នុងរយៈពេល ៥ ឆ្នាំ ស៊ុតបាល់បញ្ចូលទី ៤៥០ គ្រាប់សម្រាប់ក្លឹបក្នុងការបង្ហាញខ្លួន ៤៣៨ប្រកួត មុនពេលចូលរួមជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus នៅរដូវក្តៅឆ្នាំ ២០១៨ ។

ទោះបីជាឈានចូលដល់វ័យជាង៣០ឆ្នាំនៅររដូវកាល ២០១៨-២០១៩ កីឡាករមានកូន៤រូបក្នុងបន្ទុកRonaldoក៏ទទួលបានផ្លែផ្កាផងដែរគឺ ស៊ុតបញ្ចូលទីបាន ២៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ ប្រកួតនៅនៅក្របខណ្ឌ Serie A ហើយគ្រងដំណែងជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់លីកកំពូលអ៊ីតាលីផងដែរ។