សារព័ត៌មានកាតាឡានរបស់អេស្បាញនិងសារពត៌មានអេស្បាញSport បានចុះផ្សាយថាក្លឹប Barcelona បានបើកការចរចារជាមួយ PSG ដើម្បី សម្លឹងពីឪកាស ចុះហត្ថលេខាលើអតីតកីឡាកររបស់ខ្លួនគឺខ្សែប្រយុទ្ធ Neymar បន្ទាប់ពីកីឡាករអន្តរជាតិ ប្រេស៊ីលរូបនេះបង្ហាញចេតនា និងកំពុងតែមានក្តីសុបិន្តចង់វិលត្រឡប់មកកាន់ក្លឹប Barcelona វិញ។

ទោះបីជាយ៉ាងណាប្រធានក្លឹបPSGធ្លាប់បង្ហើបថានិងអាចអនុញ្ញាតិអោយកីឡាករកំនត់ត្រាថ្លៃបំផុត របស់ក្លឹបម្នាក់នេះចាកចេញនៅរដូវក្តៅនេះ ប៉ុន្តែម្ចាស់ជើងឯកបារាំងមិនមែនជាក្លិបងាយស្រួលក្នុងការដោះស្រាយបានងាយងាយនោះទេ។ ហើយសម្រាប់ប្រធានក្លឹបលោក Josep María Bartomeu ក៏មានឆន្ទៈកាត់បន្ថយកិច្ចព្រមព្រៀងតម្លៃខ្លួនដែលក្រុមPSGត្រូវការមានតម្លៃរហូតដល់៣០០លានយូរ៉ូឯណោះ ។

ផ្ទុយទៅវិញក្លឹប Barcelona បានបង្ហាញពីចេតនាចង់បានប៉ុន្តែបញ្ហាហិរញ្ញវត្តុហាក់ដូចជាឆ្ងាយពីតម្រូវការដែលក្រុមPSGចង់បាន ក្រោយពីក្រុមម្ចាស់ជើងឯកLa liga បានដាក់សំណើរ ១០០ លានអឺរ៉ូក៏ដូចជាបូកថែម Philippe Coutinho ជាថ្នូរនឹងការទទួលយក Neymarត្រលប់មកកាន់កីឡាដ្ឋានCamp Nouវិញ ។

Coutinho អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool បានក្លាយជាចំនុចសំខាន់នៃកិច្ចព្រមព្រៀងមួយដែលប្រៀបប្រដូចនឹងប្រយោជន៏ផ្សេងគ្នានៃការសម្លាប់សត្វបក្សីបីក្បាលជាមួយនឹងព្រួញ១ដើមរឺថ្មមួយដុំ ប៉ុណ្ណោះ ១. កាត់បន្ថយការចំណាយទិញ Neymar ដោយទឹកប្រាក់យ៉ាងច្រើន។ ទីពីរ Barcelona បានជម្រុះកីឡាករដែលក្លឹបយល់ថាមិនសំខាន់ម្នាក់ប្រសិនCoutinhoចាកចេញ។ ហើយទី៣ក្រុម Barcelona និងមានកម្លាំងបន្ថែមចន្លោះប្រហោងនៅតំបន់ប្រយុទ្ធ សម្រាប់ការវិលត្រឡប់របស់កីឡាករវ័យ ២៧ ឆ្នាំNeymarបើទោះបីជា Coutinho បន្ត ស្ថិតក្នុងក្លឹបយ៉ាងណាក្តី។